សកម្មភាព នគរបាលការពារព្រំដែនគោក នៃវរៈសេនាតូចលេខ ៨១៥ដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងយកមកកាន់ទីទួលសុវត្ថិភាព!!!
ស្រុកម៉ាឡៃ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះនៅវេលាម៉ោង ១០នឹង០០នាទីព្រឹកដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក សៅ សួង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។
លោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ នៃវរៈសេនាតូចលេខ ៨១៥បានដឹកនាំ កម្លាំងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងយកមកកាន់ទីទួលមានសុវត្ថិភាព នៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ម៉្យាងវិញទៀតលោកស្នងការសូមផ្តាំផ្ញើរនឹងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាពិសេសក្មេងតូចៗកុំអោយមានរឿងកើតឡើងចំពោះពួកគាត់ដោយ យថាហេតុ៕












Post a Comment