លោកផ្កាយមួយស៊ឹម ជីវន្ត អត្ថលេខ 67881 បំរើការងារនៅក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានយកលុយប្រជាពលរដ្ឋស្លូតត្រង់ចំនួន៦០០០ជួយដោះស្រាយ ប្អូនថ្លៃជនរងគ្រោះជាប់ពន្ធនាគារ
កំពង់ធំ ៖លោកផ្កាយមួយ ស៊ឹម ជីវន្ត អត្ថលេខ 67881 បំរើការងារនៅក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានយកលុយប្រជាពលរដ្ឋស្លូតត្រង់ចំនួន៦០០០ ហើយសន្យាថានឹងជួយដោះស្រាយ ប្អូនថ្លៃជនរងគ្រោះជាប់ពន្ធនាគារ"ពាក់ព័ន្ធទៅនឹងបទល្មើសក្មេងទំនើង" ក៏ប៉ុន្តែធាតុពិតមន្ត្រីនគរបាលរូបនោះមិនបានជួយសម្របសម្រួល ឬក៏ជួយដោះស្រាយនោះទេ។
តែការពិតមន្ដ្រីនគរបាលខាងលើ មិនដែលជួយ រឿងសម្របសម្រួលដល់ជនរងគ្រោះឡើយ រហូត តុលាការឧទ្ធរណ៍កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំជាស្ថាពរ។
បើតាមប្រភពជនរងគ្រោះបានបញ្ជាក់ថា មន្ត្រីផ្កាយ១ មានឈ្មោះ ស៊ឹម ជីវន្ត ដែលអះអាងថា ខ្លួនមានសមត្ថភាពដោះស្រាយ និងសម្របសម្រួលបាន១០០ភាគ ហើយក៏បានបញ្ជាក់ទៅជនរងគ្រោះថា ទាល់តែមានថវិកាប្រហែល(៦០០០ដុល្លារ)ទើបដោះស្រាយបាននឹងប្រើរយះពេល ៣ខែ នៅពេលនោះជនរងគ្រោះជឿជាក់លើបុក្គលខាងលើ ហើយខ្លួនក៏បានដើរខ្ចីលុយគេឯងបានគ្រប់ចំនួន មួយណាចង់អោយប្អូនថ្លៃបានចេញពីពន្ធនាគារឆាប់ៗ ជួបជាមួយម្តាយ ព្រោះម្តាយមានជម្ងឺធ្ងន់ធ្ងរនៅសល់តែដង្ហើមចុងក្រោយ។
ជនរងគ្រោះឈ្មោះ កក កុសល ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំបានបញ្ជាក់ការទូទាត់លុយតាមប្រព័ន្ធអេឡេត្រូនិច “អេស៊ីលីដា” ទៅកាន់កុងធនាគារ ABA Bank ឈ្មោះ Sim Chevorn ចំនួន៣ដង÷
លើកទី១-ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង១១:០៧នាទីព្រឹក ចំនួន ១៨.០០០.០០០រៀល អ្នកទទួលប្រាក់ Sim Chevorn
លើកទី២-ទូទាត់លុយតាមប្រព័ន្ធអេឡេត្រូនិច “អេស៊ីលីដា” ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង១០:៥១នាទីព្រឹក ចំនួន ១.០០០ដុល្លារ អ្នកទទួលប្រាក់ Sim Chevorn
នឹងលើកទី៣-ទូទាត់លុយតាមប្រព័ន្ធអេឡេត្រូនិច “អេស៊ីលីដា” ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង០២:២១នាទីរសៀល ចំនួន ៣០០ដុល្លារ អ្នកទទួលប្រាក់ Sim Chevorn ។
ហើយបច្ចុប្បន្នបើតាមប្រភពមួយចំនួនថាបានសម្របសម្រួលជាមួយនឹងជនរងគ្រោះរួចហើយ តែនៅឡើយលុយមិនទាន់បានដល់ដៃជនរងគ្រោះនោះទេ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកផ្កាយមួយស៊ឹម ជីវន្ត បំរើការងារនៅក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌បានទេ ហើយអង្គភាពយើងនឹងរង់ចាំការបំភ្លឺរៀងរម៉ង់ធ្វើការ៕
(នៅមានបន្តលេខក្រោយ)





Post a Comment