ក្រុមអ្នកដឹកជញ្ជូនផលអនុផលព្រៃឈើដែលគ្មានលិខិតអនុញ្ញាតត្រូវជាប់អន្ទាក់លោក វ៉ាន់ វ៉ាត ប៉ូលិសសេដ្ឋកិច្ចខេត្តក្រចេះ
ខេត្តក្រចេះ÷លោក វ៉ាន់ វ៉ាត ស្នងការរង ខេត្តក្រចេះ បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ចធនធានធម្មជាតិ និងបានសហការជាមួយនឹងប៉ូលីសស្រុកមានដូចជា÷
១.លោក សុង ប៊ុនឆាយ ប៉ូលីសសេដ្ឋកិច្ចខេត្ត រួមទាំងកម្លាំងប៉ូលីសស្រុកអូរគ្រឿនសែនជ័យ និងប៉ូលីសប៉ុស្តិ៍ឃុំស្រែជិះ ព្រមទាំងរដ្ឋបាលព្រៃឈើ សង្កាត់ភូមិ រលួស ឃុំស្រែជិះបានធ្វើការបង្ក្រាប ផលអនុផលព្រៃឈើដែរគ្មានលិខិតអនុញ្ញាត។
ដែលស្ថិតនៅចំណុច ភូមិស្រែរូង ឃុំស្រែជិះ ស្រុក អូគ្រាងសែនជ័យ ខេត្តក្រចេះកាលពីថ្ងៃទី១៣គុម្ភះ២០២៥ វេលាម៉ោង ០៤នឹង៣០ នាទី រសៀល ក្នុងការបង្ក្រាបនោះដែរបានដកហូតវត្ថុតាង រួមមាន÷
១. គោយន្តកន្ត្រៃ ២ គ្រឿង
២.ឈើ(សុក្រំ) ឈើចំនួន ៥៣ ដើម ថ្មើរហ្នឹង ៥ ម ៩៣៦ ត្រីគុណ វត្ថុតាងខាងលើបានប្រគល់ឱ្យរដ្ឋបាលព្រៃឈើភូមិរលួស ឃុំស្រែជិះយកមករក្សាទុក ដើម្បីបន្តនីតិពិធីផ្លូវច្បាប់។
ក្នុងការបង្ក្រាបបទល្មើសខាងលើសុំកោតសរសើរដល់លោក វ៉ាន់ វ៉ាត ស្នងការរង ប៉ូលីសសេដ្ឋកិច្ចខេត្តក្រចេះគ្រាន់តែបានទទួលដំណឹងពីរនាក់សារព័ត៌មានថាមានបទល្មើសសេដ្ឋកិច្ចធនធានធម្មជាតិ លោកក៏បានដឹកនាំកម្លាំងមកបង្ក្រាបភ្លាមៗនោះដែរ។គន្លងមកលោក វ៉ាន់ វ៉ាត់ តែងតែបង្ក្រាបបទល្មើសជាហូរហែ សង្ឃឹមថាលោកនិងបន្ត ធ្វើរការបង្ក្រាបបទល្មើសផលអនុផលព្រៃឈើដែលគ្មានច្បាប់អនុញ្ញាតដូចភ្លៀងរលឹមជាបន្ត ទៀតផងចុះ៕








Post a Comment