ប្រភពប្រជាពលរដ្ឋបានបង្ហើបថាមានកន្លែងជាច្រើនសង្ស័យបើកអនឡាញដោយខុសច្បាប់នឹងសំបូរទៅដោយជនជាតិ(ចិន) វៀតណាម ឥណ្ឌូនេស៊ី នេប៉ាល់ កំពុងនាំគ្នាសម្រុកមកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
ភ្នំពេញទាន់ហេតុការណ៍÷បើតាមប្រភពបងប្អូនរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានលើកឡើងថា ភាគច្រើនជនជាតិទាំងនោះមកស្នាក់នៅសង្ស័យបើកអនឡាញបង្កប់តាមបុរីនិមួយៗមានដូចជា÷
អគារទី១.នៅជាប់នឹងរបងផែស្ងួតតាមបណ្ដោយផ្លូវជាតិលេខ 5នៅក្នុងសង្កាត់ផ្សារកណ្ដាលមានបុរីមួយកន្លែងយ៉ាងធំនិងមានជនជាតិចិននិងវៀតណាមចេញចូលសង្ស័យថាបើកអនឡាញនៅក្នុងនោះ
ទី២.នៅផ្សារកណ្តាលជាប់នឹងផ្លូវជាតិលេខ៥ក្បែរវត្តផ្សារកណ្តាលគេសង្កេតឃើញមានជនជាតិថៃចេញចូលសង្ស័យថាបើកអនឡាញ
ទី៣.នៅអូនាងក្នុងបុរីលោកអុឹងម៉េងតឹកមានជនជាតិចិនជាច្រើនសង្ស័យថាបើកអនឡាញដែរ
ទី៤.ក្នុងផ្សារសានកូនៅសង្កាត់ផ្សារកណ្តាលហៅ(នាគទិព្វ២នាគទិព្វ៣)មានជនជាតិចិនជាច្រើនរយនាក់សង្ស័យថាបើកអនឡាញ
ទី៥.ផ្លូវចូលទៅសាលាបឋមសិក្សាអូរជ្រៅថ្មីមាន២.៣.កន្លែងដែរគេឃើញមានជនជាតិចិនសង្ស័យថាបើកអនឡាញ
ទី៦.នៅជាប់ផ្លូវជាតិលេខ៥ហួសសណ្ឋាគារលីហេងឆាយប្រហែល២.៣រយម៉ែតពលរដ្ឋសង្កេតឃើញមានជនជាតិ(នេប៉ាល់ )នឹងចិន សង្ស័យថាបើកអនឡាញ
ទី៧.នៅអូរបីជាន់មានអរគាមួយកន្លែងមានរាប់សិបខ្នងកំពុងសាងសងបន្តជាហូហែលនឹងមានជនជាតិចិនចេញចូលពលរដ្ឋសង្ស័យថាបើកអនឡាញនៅក្នុងនោះ។
នឹងមានកន្លែងជាច្រើនទៀតបង្កប់ខ្លួនតាមបុរីហ្គោលឡាក់ភាគច្រើនជនជាតិ(ឥណ្ឌូនេស៊ី)សង្ស័យថាបើកអនឡាញដែរ នឹងមានកន្លែងជាច្រើនទៀតក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ពលរដ្ឋបានលើកឡើងថាកន្លែងផ្តល់ស្ងប់សុខតែងតែមានមនុស្សម្នាឬសត្វគឺចង់រស់នៅហើយ ជាក់ស្តែងដូចក្រុងប៉ោយប៉ែតអីអឹង។ពលរដ្ឋមានចម្ងល់ថាតើលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែតថ្មី និងលោក នួន នីណារ៉ូ ដែកជាមេបញ្ជាការកងរាជអាវុធក្រុងប៉ោយប៉ែត បានជ្រាប់រឿងនេះដែរឬទេ ។ប្រជាពលរដ្ឋសូមសំណូមពរទៅដល់អាជ្ញាធរក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាត្រួតពិនិត្យនៅតាមកន្លែងនីមួយៗផងទាន បើសិនដូចប្រជាពលរដ្ឋដែលលើកឡើងមែនហាក់បីដូចជាអនុវត្តផ្ទុយពីគោលការណ៍របស់រដ្ឋាភិបាលដែលមិនអនុញ្ញាតឲ្យបើក online។ពាក់ព័ន្ធករណីខាងលើអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺនឹងបកស្រាយពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ រិះគន់ក្នុងន័យស្ថាបនា។ព័ត៌មានបឋមនឹងបន្តលេខក្រោយទៀត៕






Post a Comment