មន្ត្រីរដ្ឋបាលក្រុងស្ទឹងសែនម្នាក់ និងបុគ្គលម្នាក់ទៀតពាក់ព័ន្ធករណីបំផ្លាញ (ដីព្រៃលិចទឹក)ត្រូវបានឃាត់ខ្លួនដោយACU បច្ចុប្បន្នតុលាការឃុំខ្លួន

ភ្នំពេញទាន់ហេតុការណ៍៖បើតាមប្រភពព័ត៌មានបុគ្គលដែលជាប់ចោទពីររូបនោះរួមមាន÷


១.ឈ្មោះ ហេ គឿន មុខរបរ ប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន ទី២.ឈ្មោះ សែ សុងហេង មុខរបរ កសិករ។


ហើយបច្ចុប្បន្នចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ចំនួន ០២រូប នៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។


ឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរប្រធានការិយាល័យសេដ្ឋកិច្ច និង អភិវឌ្ឍសហគមន៍ នៃរដ្ឋបាលក្រុងស្ទឹងសែន ត្រូវបានចោទប្រកាន់ពីបទ ពីបទ៖ «បំផ្លាញដោយចេតនា និងគែបំបាត់ដោយទុច្ចរិត» និង ឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត» ប្រព្រឹត្តនៅចំណុចតំបន់ស្នងម៉ែន ស្ថិតនៅក្នុងភូមិស្រយូវត្បូង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយឆ្នាំ២០១០។


ពាក់ព័ន្ធករណីខាងលើកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧៥១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណី «បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)» ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូន។









ដូចពាក្យចាស់លោកពោលថាជុងមិនដែលភ្លេចកុក តែកុកទេដែលប្រជុងបើតាមប្រភពប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តកំពង់ធំថានៅមានបុគ្គលមួយចំនួនទៀតដែលកាប់បំផ្លាញព្រៃលិចទឹកកន្លងមក ដែលជាជម្រកដ៏សំខាន់របស់មច្ឆាជាតិជម្រុះជាច្រើនប្រ

ភេទ៕

Powered by Blogger.