ក្លឹបកំសាន្ត យីហោ(TNL )ភូមិចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណដោយគេសង្ស័យមានការជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចបង្ក្រាប
បន្ទាយមានជ័យ៖សមត្ថកិច្ចចុះឆ្មក់បង្ក្រាបក្លឹបកំសាន្ត យីហោ(TNL )ដែរមានទីតាំងស្ថិតនៅក្នុងភូមិ ចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅយប់រំលងអាទ្រាធឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន២៤នាក់និងរឹបអូសវត្ថុតាងមួយចំនួនសង្ស័យជាគ្រឿងញៀនផងដែរ។
ក្នុងការបង្ក្រាបនោះដែរដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះបង្ក្រាបក្លឹបកំសាន្ត យីហោ(TNL)ដែរមានទីតាំងខាងលើ ព្រមទាំងឃាត់ខ្លួនចំនួន២៤នាក់ក្នុងនោះមាន ភ្ញៀវចំនួន១៧នាក់ ស្រី២នាក់ និងអ្នកបម្រើសេវាក្នុងក្លឹបចំនួន៧នាក់ ។
បើតាមប្រភពពីសមត្ថិកិច្ចជំនាយអ្នកដែលត្រូវឃាត់ខ្លួន ត្រូវយកទៅធ្វើតេស្តរកសាធាតុញៀនបើរកឃើញនិងត្រូវអនុវត្តតាមនិតិពិធីច្បាប់ហើយបញ្ជូនទៅតុលាការចំណែកអ្នកដែលរកមិនឃើញនឹងធ្វើការអប់រំព្រមទាំងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពតទៅទៀត។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ ក្លឹបកំសាន្តនិងហាងខារ៉ាអូខេដែលមានលួចលាក់បង្កប់ជួញដូរ គ្រឿងញៀននិងបទល្មើសផ្សេងៗ ត្រូវតែបង្ក្រាបឲ្យខានតែបានដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋផងដែរ។
ហើយបច្ចុប្បន្នអ្នកដែរឃាត់ខ្លួនទាំងអស់នឹងវត្ថុតាងខាងលើសមត្ថកិច្ចជំនាយកំពុងស្រាវជ្រាវបន្តនិតិធីច្បាប់បន្ត៕







Post a Comment