ខេត្តបន្ទាយមានជ័យ ៖ ទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាប ទី១.ដែរមានយីហោ(B9.KTV)ស្ថិតក្នុងភូមិក្បាលស្ពាន់១ នឹងទីតាំងទី២.យីហោ(ក្លឹបម្សាន្តឡាំបូគីនី LAMBORGHINIស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណជិត២០០នាក់ កាលពីវេលាម៉ោង១ឈានចូលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ការចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ គេសង្កេតឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រុងប៉ោយប៉ែតជាច្រើននាក់ បានចុះបង្ក្រាបទាំងពីរ។ បើយោងតាមលោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន ក្នុងការចុះបង្ក្រាបខារ៉ាអូរខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំបូគីនីLAMBORGHINI ដោយមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។ លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្តទាំង២កន្លែងបានឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើរកឃើញសារធាតុញៀន និងមានប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។ លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាបនិងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងនេះគឺជាការប្ដេជ្ញាចិត្តរបស់លោកស្នងការដើម្បីថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផងដែរ៕

ខេត្តបន្ទាយមានជ័យ ៖ ទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២កន្លែង ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាប ទី១.ដែរមានយីហោ(B9.KTV)ស្ថិតក្នុងភូមិក្បាលស្ពាន់១ នឹងទីតាំងទី២.យីហោ(ក្លឹបម្សាន្តឡាំបូគីនី LAMBORGHINIស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណជិត២០០នាក់ កាលពីវេលាម៉ោង១ឈានចូលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

ការចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ គេសង្កេតឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងក្រុងប៉ោយប៉ែតជាច្រើននាក់ បានចុះបង្ក្រាបទាំងពីរ។

បើយោងតាមលោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀន ក្នុងការចុះបង្ក្រាបខារ៉ាអូរខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំបូគីនីLAMBORGHINI ដោយមានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ និងទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។

លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្តទាំង២កន្លែងបានឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើរកឃើញសារធាតុញៀន និងមានប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។

លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាបនិងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាងខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និងការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងនេះគឺជាការប្ដេជ្ញាចិត្តរបស់លោកស្នងការដើម្បីថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផងដែរ៕

Powered by Blogger.