ម៉ូតូរត់ពន្ធមកពីប្រទេសថៃរាប់រយគ្រឿងយកមកស្ទុបទុកក្បែរអធិការដ្ឋាននគរបាលស្រុកសំពៅលូនរាប់សិបឆ្នាំបានយ៉ាងរលូនឈ្មោះ(តួនី ហៅមុំ)

ខេត្តបាត់ដំបង÷បើតាមប្រភពពីពលរដ្ឋរស់នៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបង្ហើបថា ទីតាំងស្ទុបម៉ូតូរត់ពន្ធពីថៃមកខ្មែរដ៏ធំមួយនេះគឺគ្មានស្លាកយីហោអ្វីនោះទេ ហើយក៏មិនរំខានដល់មន្ត្រីជំនាយពាក់ព័ន្ធឬសមត្ថកិច្ចក្នុងស្រុកសំពៅលូនដែរ ហើយទីតាំងស្ទុបម៉ូតូដែរស្ថិតនៅភូមិឃុំខាងលើមួយនេះក៏នៅមិនឆ្ងាយពីអធិការដ្ឋាននគរបាលស្រុកសំពៅលូនប្រហែលជា៣០០.៤០០ម៉ែតតែប៉ុណ្ណោះ ចេញផ្សាយដោយគេហទំព័រ ភ្នំពេញទាន់ហេតុការណ៍ ថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៣។


ប្រភពបានបន្តទៀតថាពួកគាត់តែងតែឃើញមានរថយន្តម៉ាក កូរ៉េ សាំយ៉ុង ឬនីសាន់ ជាច្រើនគ្រឿងតែងតែចូលដឹកម៉ូតូនៅទីតាំងខាងលើទៅចែកចាយតាមបណ្តាលខេត្តនានា ស្ទើរៀងរាល់ថ្ងៃយប់បានយ៉ាងរលូន។ ពួកគាត់បានដាក់ការសង្ស័យថា ប្រហែលជាម្ចាស់ទទួលទិញម៉ូតូទាំងនោះចេះមន្តសណ្តុំអ្វីទេដឹងទើបរាប់សិបឆ្នាំមកនេះដំណើរការបានយ៉ាងរលូន។បើតាមប្រភពមួយក៏បានបង្ហើបបង្ថែមថា ការពីប៉ុណ្ណានឆ្នាំមុនទីតាំងស្ទុបម៉ូតូដ៏ធំមួយនេះត្រូវបានជំនាញបង្ក្រាបពីរលើកហើយដែរ តែមកដល់បច្ចុប្បន្នទីតាំងខាងលើបានដំណើរការធម្មតាវិញហើយមានទ្រុងទ្រាយធំជាងមុនទៅទៀត។









ថ្មីៗនេះមានរឿងផ្ទុះសារ៉ាយគ្នាឡើងរវាងម្ចាស់ទីតាំងស្តុបម៉ូតូដែលនាំចេញពីប្រទេសថៃនិងអះអាងថាខ្លួនមានឯកសារច្បាប់ត្រឹមត្រូវ។សម្រាប់ការនាំចេញចែកចាយ និងមានការចុះផ្សាយសារព័ត៌មានផងដែរនោះ។(បញ្ជាក់វីដីអូនេះជារូបចាស់កន្លងមក)


ឥឡូវយើងទទួលបានក្រដាសបង់ពន្ធគយ។ប៉ុន្តែយើងមិនអាចបញ្ជាក់បានថាតើក្រដាសពន្ធនេះពិតប្រាកដយ៉ាងណានោះទេដោយសារយើងស្គេនQR Code មិនបានបញ្ជាក់មិនចេញទិន្នន័យដូច្នេះមានតែមន្ត្រីគយឬមន្ត្រីជំនាញទេដែលអាចបញ្ជាក់បានថាក្រដាសនេះជាក្រដាសគយពិតប្រាកដឬក៏ជាក្រដាសcopy។បើតាមប្រភពផ្សេងទៀតថាប្រហែរជាក្រដាសនេះសង្ស័យជាក្រដាស copy។

ពាក់ព័ន្ធរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំរងចាំគ្រប់ភាគីពាក់ព័ន្ធបន្ថែមរៀងរាល់ម៉ោងធ្វើការ

(បន្តលេខក្រោយទៀត)



Powered by Blogger.