លោកឧត្ដមសេនីយ៍ផ្កាយ៣ ង៉ែត ចាន់ថុន បានបដិសេធចំពោះឈ្មួញឈើឈ្មោះ ពេជ្រ ដែលយកឈ្មោះលោកទៅកាង
ខេត្តឧត្ដរមានជ័យ៖តើបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញសារថ្មីៗឲ្យមន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដាច់ខាតត្រូវបង្ក្រាបជនណាដែលកាប់បំភ្លេចបំផ្លាញធនធានធម្មជាតិឲ្យខានតែបាន។
បុរសជើងខ្លាំងម្នាក់ ហានយកឈ្មោះ លោកឧត្ដមសេនីយ៍ផ្កាយ៣ ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទពាំងមុខក្នុងមុខជំនួញរកស៊ីដឹកជញ្ជួានឈើប្រណិតចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទឆ្ពោះមកស្រុកអន្លង់វែងដើម្បីស្ដុបទុកនិងកែច្នៃឈើលក់ក្រោមលេសជួយអតីតយុទ្ធជនកម្ពុជានិងយកព្រះនាម(តា៥១)មកអាងធ្វើអោយសម្ថតកិច្ចនិងជំនាញកងរាជអាវុធហត្ថស្រុកអន្លង់វែងឭឈ្មោះព្រឺសម្បុរគីង្គក់ តើបទបញ្ជារបស់សម្ដេចចេញសារនៅថ្មីៗនេះតើលោកឧត្តមសេនីយ៍ឯកផ្កាយ 3 បានដឹងដែរឬយ៉ាងណា។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះគេប្រទះឃើញសកម្មភាពឈ្មោះ ពេជ្រ ដឹកជញ្ជួានឈើដោយគ្មានលិខិតអនុញ្ញាតជាប្រភេទបទល្មើសសេដ្ឋកិច្ចធនធានធម្មជាតិ តាមរថយន្តម៉ាកតាកូម៉ា(Tacoma)មួយបាំងកន្លះមួយគ្រឿងពណ៍សម្បកឪឡឹកបំពាក់ស្លាកលេខសៀមរាប (2A-84 36 បានដឹកឈើតាប់មុខកាត់ធំៗចំនួន8ដុំ ចូលមកស្ដុបទុកក្នុងភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែងដោយយកឈ្មោះលោកឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទព្រះនាម(តា៥១)យកមកគម្រាមអស់សម្ថតកិច្ចណាដែលហ៊ានកាត់ផ្លូវឫឃាត់រថយន្តខ្លួនទុក។
បើយោងតាមការបញ្ជាក់ពីម្ចាស់រថយន្តដឹកឈើឈ្មោះ ពេជ្រ ក៍ជាមេជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមបានបញ្ជាក់ថាការដឹកជញ្ជួានឈើប្រណិតទាំងនេះគឺយកមកធ្វើទ្វានិងបង្អូចជូនអតីតយុទ្ធជនក្រោមបទបញ្ជារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ផ្កាយ៣ ង៉ែត ចាន់ថុន ព្រះនាម(តា៥១)ដែលជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ សមាជិកអចិន្រ្តៃគណៈកម្មាធិការសហគមអតីតយុទ្ធជនកម្ពុជា។
(ជុំវិញករណីខាងលើអង្គភាពយើងបានទាក់ទងទៅលោកឧត្ដមសេនីយ៍ឯក ផ្កាយ៣ ង៉ែត ចាន់ ថុន តាមប្រព័ន្ធ(whats app)របស់លោក លោកបានឆ្លើយតបនឹងស្រាយបំភ្លឺពីការពាក់ពន្ធ័និងការដឹកជញ្ជួានឈើសក្រំរបស់ឈ្មួញឈើឈ្មោះ ពេជ្យ
( ថាតាមដានខ្លួនឯងចុះប្អូន បើវាឈ្មួញឈើចាប់វាទៅបងមិនគាំទ្រទេ)៕









Post a Comment