ប្រជាពលរដ្ឋក្នុង ស្រុកសន្ទុកខេត្តកំពង់ធំ រងចាំមើលចំណាត់ការរបស់អាជ្ញាធរថា តើអាចទប់ស្កាត់លោក លាវ គីរាម ដែរបំផ្លាញព្រៃលិចទឹកបានដែរឬយ៉ាងណា..?
ភ្នំពេញទាន់ហេតុការណ៍÷បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដំណឹងដល់អង្គភាពយើងខ្ញុំថាលោក( លាវ គីរាម ដែលជាមេបំភ្លេចបំផ្លាញដីព្រៃលិចទឹកនៅតំបន់៣ចំនុច បឹងកណ្តោល ស្រុកសន្ទុក ខេត្តកំពង់ធំ)រាប់រយរាប់ពាន់ហិចតាកន្លងមក បច្ចុប្បន្ននៅតែធ្វើសកម្មភាពបានដដែល។
បើតាមពាក្យស្លោករបស់នាយឩត្តមសេនីយ៍ សៅ សុខា លោកតែងតែ មានអនុសាសន៍០៤ចំនុចសំខាន់ថា÷
១ ប្រទេសត្រូវតែការពារ
២ ប្រជាត្រូវតែបំរើ
៣ ច្បាប់ត្រូវតែគោរព
៤ បទល្មើសត្រូវតែបង្គ្រាប
ជួយ គិត ជួយធ្វើរួមគ្នាទទួលខុសត្រូវ ខុសបង្ក្រាប ត្រូវការពារ ។
ចំណុចនេះសូមសំណូមពរ សូមឱ្យមន្ត្រីអាវុធហត្ថមួយចំនួននៅតាមមូលដ្ឋានមេត្តានឹកឃើញដល់ប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ផង កុំចាំតែមានបទបញ្ជាបានបង្ក្រាបជាក់ស្ដែងតំបន់៣ ព្រៃលិចទឹកសព្វថ្ងៃនេះកំពុងតែ កក្រើកឡើងវិញហើយ បើតាមប្រភពពីពលរដ្ឋដែរពួកគាត់ជួលស្រែកន្លងមកបានបង្ហើបថាបច្ចប្បន្នសុទ្ធតែមេឈ្មួញធំៗមិនមែនជាប្រជាពលរដ្ឋលក្ខណៈគ្រួសារនោះទេ ក៏ប៉ុន្តែមន្ត្រីពាក់ព័ន្ធមួយចំនួនតូចនៅពេលដែលអ្នកសារព័ត៌មានឬក៏ស្ថាប័នផ្សេងៗផ្តល់ដំណឹងជូន មន្ត្រីជំនាញច្រើនតែឆ្លើយដាក់ប្រជាពលរដ្ឋទៅវិញ។
ប្រជាពលរដ្ឋខ្លះបានលើកឡើងថា ងាប់តែប្រជាពលរដ្ឋក្រីក្រអត់មានដឹងអីសោះមន្ត្រីជំនាញពាក់ព័ន្ធនឹងឈ្មួញបានយកពួកគាត់មកបាំងមុខឲ្យក្រុមឈ្មួញធំៗទៅវិញ ជាក់ស្ដែងសុទ្ធតែឈ្មួញថៅកែធំៗនាំគ្នាបំផ្លាញនៅតំបន់ព្រៃលិចទឹកទាំងអស់នោះ ។
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំទាំងមូលសូមសំណូមពរទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាបង្កើតអធិការកិច្ចស៊ើបអង្កេត ដីព្រៃលិចទឹកនៅតំបន់៣ឲ្យល្អិតល្អន់ផងទាន។
ដូចពលរដ្ឋមួយចំនួនធំថា ក្រុមគ្រួសារ. មេឈ្មួញបំផ្លាញព្រៃលិចទឹកនៅក្នុង ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានឈ្មោះ លាវ គីរាម កាលពីបទបញ្ជាឲ្យបង្ក្រាប មេឈ្មួញរូបនេះដកខ្លួនចេញហើយបដិសេធថា ខ្លួនគ្មានដីនៅទីនោះទេមិនព្រម ប្រគល់ឲ្យអាជ្ញាធរទេ នៅពេលប្រមុខរាជរដ្ឋាភិបាលប្រកាសថាកន្លែងណាខ្លះត្រូវកាត់ឃ្វាលឲ្យប្រជាពលរដ្ឋវិញ មិនទាន់ទាំងមានឯកសារណាមួយបញ្ជាក់ក្នុងការកាត់ឃ្វាលនោះផងមេឈ្មួញបំផ្លាញព្រៃលិចទឹករូបនេះ ហ៊ានយកគ្រឿងចក្រត្រាក់ទ័រទៅភ្ជួរដីនៅចំណុចបឹងកណ្ដោល តំបន់ 3 ជាតំបន់ហាមឃាត់..? ឥឡូវនេះយកគ្រឿងចក្រអេស្កាចំនួន 3 គ្រឿងទៅជីកធ្វើប្រឡាយទឹកនិងក្រវ៉ាត់ដីនៅតំបន់.3.នោះទៀតផង មិនដឹងជាលោក លាវ គីរាម មានខ្នងប៉ុណ្ណាទេ ទើបសមត្ថកិច្ចនឹង រដ្ឋបាលខេត្តកំពង់ធំមិនហ៊ានចុះទៅប៉ះពាល់ ក្រុមគ្រួសារមេខ្លោងដែលបំផ្លាញព្រៃលិចទឹកនេះទេ។
..ពលរដ្ឋពិតជាមិនយល់នៅជំនាញពាក់ព័ន្ធទាំងអស់នោះទេឬមួយលោក លាវ.គីរាម.ចេះយកដុល្លាធ្វើជាមន្តស្នេហ៍អាគមអូមអាមទេដឹងទើបឈ្មួញរូបនេះនៅអាចធ្វើសកម្មភាពបានដដែរ ជាចុងក្រោយប្រជាពលរដ្ឋក្នុង ខេត្តកំពង់ធំសូមសំណូមពរទៅដល់ឯកឧត្តម ងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលជាគណបញ្ជាការឯកភាពខេត្តសូមឯកឧត្តម មេត្តាដាក់មន្ត្រីជំនាញចុះពិនិត្យទីតាំងខាងលើផងទាន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់រដ្ឋខាងលើអង្គភាពយើងខ្ញុំមិនសុំការបំភ្លឺពីលោក លាវ គីរាម បានទេហើយអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ផ្សាយបន្តលេខក្រោយទៀត







Post a Comment