ពិតជាខ្លាំងមែនម្ចាស់គ្រឿងចក្រស៊ាវស៊័រចូលឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋរាប់ឆ្នាំ នៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត.ស.រ.រាប់រយហិកតា ឈ្មោះ វៃ ដែលជាកូនប្រុសបង្កើតរបស់លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ទទួលផែនដោះស្រាយទំនាស់ដីធ្លី
ភ្នំពេញទាន់ហេតុការណ៍÷បើតាមប្រភពពីប្រជាពលរដ្ឋក្នុង ស្រុកស្វាយលើ ខេត្តសៀមរាប បានលើកឡើងថា បើឪពុកជាអភិបាលរងស្រុក ហើយជាអ្នកទទួលផែនដោះស្រាយទំនាស់ដីធ្លីទៀតនោះរឿងអីកូនត្រូវខ្លាច ព្រោះមានឪពុកនៅពីក្រោយធ្វើជាខ្នងអង្អែកទើបកូនហានដាក់គ្រឿងចក្រចូលវ៉ៃដីបម្រុងរបស់រដ្ឋបានដោយមិនញញើតនឹងច្បាប់។
ប្រភពបានបន្តទៀតថា លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ទទួលផែនដោះស្រាយទំនាស់ដីធ្លី ជាអ្នកបើកភ្លើងខៀវឲ្យកូនប្រុសបង្កើតរបស់លោក ឈ្មោះ វៃ យកគ្រឿងចក្រអេស្កា ទៅឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋ នៅភូមិសាស្ត្រ ឃុំកន្ទួត នឹងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប រាប់រយហិកតា តើការឈូសឆាយដីព្រៃបំរុងទុករបស់រដ្ឋស្ថាប័នជំនាញពាក់ព័ន្ធបានជ្រាប ដែរឬទេឬមួយខ្លាចអំណាចកូនប្រុសរបស់លោក សាធ ពៅ ដែរបំផ្លិចបំផ្លាញដីព្រៃរបស់រដ្ឋយ៉ាងអណាធិបតេយ្យ។
លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ទទួលផែនដោះស្រាយទំនាស់ដីធ្លី កំពុងបណ្ដែតបណ្ដោយឱ្យកូនប្រុសបង្កើតលោក ឈ្មោះ វៃ ប្រព្រឹតអំពើរល្មើសច្បាប់ហានឈូសឆាយដីរាបសិបឆ្នាំមកហើយ។
(បើយោងតាមច្បាប់ស្តីពី តំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ជំពូកទី ១០
បទល្មើសធនធានធម្មជាតិ និងទោសប្បញ្ញត្តិ
មាត្រា ៥៦._
បុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទោសដូចតទៅ:
៤ -បទល្មើសធនធានធម្មជាតិថ្នាក់ទី ៤
- ទោសដាក់ពន្ធនាគារពីប្រាំ(៥)ឆ្នាំ ទៅដប់(១០)ឆ្នាំ និងទោសពិន័យជាប្រាក់ពីដប់ប្រាំលាន(១៥.០០០.០០០)រៀល ដល់មួយរយហាសិបលាន(១៥០.០០០.០០០)រៀល ។
ករណីបុគ្គលប្រព្រឹត្តល្មើសជានីតិបុគ្គល នោះទោសពិន័យជាប្រាក់ពីមួយរយហាសិបលាន(១៥០.០០០.០០០)រៀល ដល់ពីររយហាសិបលាន(២៥០.០០០.០០០)រៀល ។
វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ។
មាត្រា ៦២._
ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:
១- កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធិ
២- កាប់ ប្រមូល និងកែច្នៃឈើប្រណីតគ្រប់ប្រភេទ
៣- នាំចូល និងរក្សាទុកសំណល់គ្រោះថ្នាក់គ្រប់ប្រភេទ ដែលធ្វើឱ្យខូចខាត ឬអាចបណ្តាលឱ្យខូចខាតដល់ធនធានធម្មជាតិ
៤- បង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា
៥- យកថ្ម ក្រួស ខ្សាច់ រ៉ែ ការគាស់ ឈូសឆាយ កកាយយកដី ដោយគ្មានការអនុញ្ញាត
៦- ចាក់លុប ឬ ចាក់បំពេញដី ឬ ចាក់បំពេញដែនទឹក ដោយគ្មានការអនុញ្ញាត ។
ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង ។)
ប្រជាពលរដ្ឋរស់នៅក្នុង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប សូមសំណូមពរទៅដល់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាបង្កើតអធិការកិច្ចឬក៏ក្រុមការងារចុះត្រួតពិនិត្យ និងស៊ើបអង្កេតឲ្យបានល្អិតល្អន់ ប្រភពបែកធ្លាយមកគឺកូនប្រុសរបស់លោកអភិបាលរងស្រុករូបនេះមានគ្រឿងចក្រដើរឈូសឆាយស្ទើរគ្រប់ទីកន្លែងក្នុងខេត្តសៀមរាប៕









Post a Comment