ពិធីបើកវគ្គបណ្តុះបណ្តាលជុំទី២ កម្មវិធី “ កសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត ” នៃយុវជនគណប្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាហ្ស៊ូម (Zoom Video Meeting)

ភ្នំពេញទាន់ហេតុការណ៍÷នាថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សថ្នាក់

កណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គ

បណ្តុះបណ្តាលជុំទី២ កម្មវិធី “កសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ដ ” នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លើប្រធានបទឧទ្ទេសនាមចំនួន ០៦ រយៈពេលពេញ ១ថ្ងៃ តាមប្រព័ន្ធបច្ចេកវិទ្យាហ្ស៊ូម (Zoom Video Meeting)។


វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃគណៈដឹកនាំកម្មវិធីរាជធានី ខេត្ដ និងក្រុមសិក្ខាកាមទូទាំង ២៥រាជធានី-ខេត្ត ផ្នែកក្រៅប្រព័ន្ធ (សង្កេតការណ៍) និងសមាជិក សមាជិកាក្រុមទាំង៣ ចំណុះឲ្យផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សរុបមានចំនួន ៣១៣រូប៕













































 

Powered by Blogger.