ជនសង្ស័យ ដែលបា.ញ់សម្លា.ប់ប្រពន្ធ នៅបុរីពិភពថ្មី កួរស្រូវ ត្រូវសមត្ថកិច្ច ចាប់​បានហើយ

ភ្នំពេញទាន់ហេតុការណ៍៖បុរសជាប្តីក្រោយកើតហេតុ​ប៉ុន្មានម៉ោង បុរសជាប្តី ដែលបានបា.ញ់សម្លា.ប់ប្រពន្ធ នៅផ្ទះ បុរីពិភពថ្មី កួរស្រូវ ត្រូវបានសមត្ថកិច្ច ចាប់បានហើយ។


 

សមត្ថកិច្ចខណ្ឌដង្កោ បានឱ្យដឹងថា ក្នុងពេលទៅពិនិត្យ​ស.ពស្ត្រីរងគ្រោះ សមត្ថកិច្ច បានរកឃើញ​គ្រឿងញៀន ទម្ងន់ ១គ.ក នៅក្នុងផ្ទះនោះ។​


សូមរម្លឹកថា នៅល្ងាចថ្ងៃទី២ ខែមីនា២០២៣ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានគេសង្ស័យថា ប្ដីបានបា.ញ់ចំនួន ២គ្រាប់ បណ្ដាលឲ្យស្លា.ប់បាត់​បង់ជីវិត នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែងមួយកន្លែង បន្ទាប់ពីកើតហេតុ ប្ដីកំណាចនោះ បានរត់គេចខ្លួនបាត់​។


ហេតុការណ៍នោះ បាន​កើតឡើង នៅ​ផ្ទះលេ១៦៨ ផ្លូវលេខKS03 បុរីពិភពថ្មី កួរស្រូវ ៣ ស្ថិតក្នុង​ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ


​ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្រ្តីរងគ្រោះ ឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ ៣៤ឆ្នាំ មុខរបរ​សាឡន មានប្ដី ២នាក់ហើយ។ ប្ដី មុនមានកូន ៤នាក់ និងបានលែងលះគ្នា ១ឆ្នាំមកហើយ។ បន្ទាប់​មក បានយកប្ដីក្រោយ ដែលជាជនសង្ស័យ​ និងឮថា កំពុងមានផ្ទៃពោះ ៤ខែផង។​ ប៉ុន្តែពុំទាន់​ដឹងថា ប្ដីក្រោយនេះ មានសមាសភាព ជាអ្វីនៅឡើយទេ ទើបបានជាមានកាំភ្លើង​ប្រើប្រាស់ ហើយបា.ញ់សម្លា.ប់គាត់បែបនេះ។


ប្រភពដដែល បាននិយាយទៀតថា ប្ដីប្រពន្ធខាងលើ ទើបទៅទិញផ្ទះកើតហេតុនោះ រស់នៅជាង ៣ខែប៉ុណ្ណោះ ហើយនៅមុនពេលមានការភ្ញាក់ផ្អើលនេះ ពុំមាននរណាបានដឹងថា ប្ដីប្រពន្ធនេះ មានទំនាស់គ្នារឿងអ្វី ហើយបា.ញ់សម្លា.ប់ក្នុងពេលណានោះ​ឡើយ។


ប៉ុន្តែអ្នករស់នៅក្នុងបុរីនោះ បានឃើញទ្វារផ្ទះ​កើតហេតុ​​ ចំហរ ហើយដោយខ្លាចមានចោរចូលលួច​ទ្រព្យសម្បត្តិ ទើបរាយការណ៍ ប្រាប់សន្តិសុខយាមបុរី ឲ្យទៅមើល។ ស្រាប់តែប្រទះឃើញស្រ្តី​រងគ្រោះ​ដេកស្លា.ប់ ក្នុងថ្លុកឈាម ដោយមានស្នាម ត្រូវគ្រាប់កាំភ្លើង ២គ្រាប់ ទើបមានការភ្ញាក់​ផ្អើលតែម្ដង។ សន្តិសុខយាមបុរីនោះ បានរាយការណ៍ជូននគរបាលខណ្ឌដង្កោ និងនគរបាលការិយាល័យ​បច្ចេកទេស​វិទ្យាសាស្រ្តនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានទៅ​ពិនិត្យកោសល្យវិច័យ និងស្រាវ​ជ្រាវ ដើម្បីចាប់ខ្លួនជនដៃដល់ មកផ្ដន្ទាទោសតាមច្បាប់៕

Powered by Blogger.