សម្តេចក្រឡាហោម ស ខេង អញ្ជើញអធិបតីភាពការដាក់អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ

ភ្នំពេញទាន់ហេតុការណ៍÷អគារទាំងនេះត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់រួចរាល់ជាផ្លូវការកាលពីដើមឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។


ទីតាំងថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរត្រូវបានសង់ឡើងនៅលើដីដែលមានផ្ទៃក្រឡាសរុបចំនួន ១៩,៩៤៧ ម៉ែត្រការ៉េ ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានានៃអគារនិងទីតាំងប្រើប្រាស់ចាំបាច់មានចំនួន ១៦ ប្រភេទ មានទំហំសរុបចំនួន ១,៧០៨ ម៉ែត្រក្រឡា។


ទីតាំងខាងលើនេះ សាងសង់ដោយក្រុមហ៊ុន ប៊ី ប៊ី្រលលាន ប៊ីលឌើរ ក្នុងតម្លៃសរុបចំនួន ៧,១៩៨,០០០,០០០៛ (ប្រាំពីរប៊ីលាន មួយរយកៅសិបប្រាំបីលាន រៀលគត់) តាមរយៈថវិកាបានមកពីមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០១៨ នៃអាជ្ញាធរជាតិអប្សរា។ 


សំណង់នេះ គឺជាសមិទ្ធផលសំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលការពារបេតិកភណ្ឌក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាពសំដៅកែលម្អឡើងវិញនិងពង្រីកទេសភាពបៃតងដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។

(ព័ត៌មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានី ខេត្ត ក្រុង)

ប្រភព÷ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ Page

Powered by Blogger.