ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស្តារិចនឹងរថយន្តបាឡែនបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ម្នាក់...!

ភ្នំពេញទាន់ហេតុការណ៍÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ស្តារិចនឹងរថយន្តបាឡែនបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយមានអ្នករងរបួសធ្ងន់ម្នាក់ នៅលើដងផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិអញ្ចាញ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣។ 


បើតាមប្រភពពីកន្លែងកើតហេតុខាងលើបានអោយដឹងថា រថយន្តស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ(ភ្នំពេញ.2AB-8913) បានធ្វើដំណើរទិសដៅពីកើតមកលិច មានអ្នករួមដំណើរចំនួន២នាក់ ចំណែកឯរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ(ភ្នំពេញ2L-7921)ធ្វើដំណើរពីលិចទៅកើតលុះដល់ចំនុចកើតហេតុខាងលើក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹង។





ក្នុងហេតុការណ៍គ្រោះថ្នាក់នោះដែរបានបណ្តាលឲ្យតៃកុងឡានបាឡែនរង របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។







បើប្រភពនៅកន្លែងកើតហេតុបានបន្តថា ប្រហែលជាតៃកុងឡានម៉ាកបាឡែនងងុយដេកហើយមើលទៅ ទើបបណ្តាលអោយរ៉េអង្កូតចូលមកបុកចំពីមុខទាំងបណ្តាលថ្ងៃបែបនេះនោះ ចំណែករថយន្តស្តារិចបណ្តាលខូចខាតផ្ទៃខាងមុខយ៉ាងតំណុំតែមិនបណ្តាលអោយរងរបួសនោះទេ។




បច្ចុប្បន្នរថយន្តទាំងពីត្រូវបានកម្លាំងនគរបាលចររាចរណ៍ផ្លូវគោកយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។ 

Powered by Blogger.