សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តពោធិ៍សាត់ ចូលរួមក្នុង ពិធីក្រុងពីលី

ភ្នំពេញទាន់ហេតុការណ៍÷កាលពីព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក កែវ សុភ័ណ្ឌ និងលោក សេង ពៅ ជាអនុប្រធាន សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ស្រុកវាលវែង តំណាងអោយលោក វង្ស អេង ប្រធាន អនុសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ស្រុកវាលវែង និងជា អភិបាលស្រុកវាលវែង។


បានដឹកនាំក្រុមការងារបងប្អូនចំនួន១៣នាក់ អមដំណើរលោក ចាន់ វិចិត្រ អភិបាលរងស្រុក តំណាងលោក វង្ស អេង គណ:អភិបាលស្រុកវាលវែង ចូលរួមក្នុង ពិធីក្រុងពីលី និងបើកអោយសាងសង់ ព្រះម៉ែគង់ស៊ីអ៉ីម កម្ពស់២៩ម៉ែត ក្រោមអធិបតីភាព ឯកឧត្តមអភិបាល ខេត្តត្រាត ស្ថិតនៅក្នុង ឆ្នេរសុវណ្ណខៀវថង ឃុំឡែមកាត់ ស្រុកមឿងត្រាត ខេត្ត ត្រាត ព្រះរាជាណាចក្រថៃ 










និងបានពិភាក្សាជាមួយលោកស្រីប្រធានក្រុមព្រឹក្សាឃុំ ឡែមកាត់ ដើម្បីជម្រុញការបើកផ្សារណាត់នៅច្រកសុថានសេននាពេលខាងមុខ ៕ 

Powered by Blogger.