ឧបករណ៍នេសាទខុសច្បាប់ រីក ពាសពេញផ្ទៃទឹក ក្នុងខេត្តកំពង់ឆ្នាំង សារជាថ្មីក្រោយស្ងប់ស្ងាត់មួយរយះ

ភ្នំពេញទាន់ហេតុការណ៍៖ក្រោយស្ងប់ស្ងាត់មួយរយះគេអង្កេតឃើញថាបច្ចុប្បន្ន ឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដូចជា របាំង សម្រាស់ និងឈឹប រីកពាសពេញផ្ទៃទឹកសារជាថ្មី។


បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានបានលើកឡើងថា បទល្មើសនេសាទកំពុងបង្ហាញវត្តមានសារជាថ្មី ក្នុងទឹកដៃនៃខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋបានលើកឡើងថាសកម្មភាពបទល្មើសនេសាទទាំងនេះ នៅបន្តកើតមានជាហូរហែរបើពុំទប់ស្កាត់ទាន់ពេលទេ ធនធានមច្ឆានឹងរលាយហិចហោចជាក់ជាមិនខានឡើយ។




បទល្មើសទាំងនេះស្ថិតនៅក្នុងតំបន់ដូចជា ក្បាលកោះមនោ កោះក្រមុំ ប្រឡាយតាពេជ្រ នឹងព្រែកទាល់ តំបន់ខាងលើបើតាមបងប្អូននេសាទបែបជាលក្ខណៈគ្រួសារថាវាកើតឡើងជារៀងរាល់ឆ្នាំតែម្តង




បើតាមការលើកឡើងប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់បណ្តាញសារព័ត៌មានយើងថា «បងអើយ!បទល្មើសជលផល នៅសព្វថ្ងៃនេះមិនមានការថយចុះនោះទេ ហើយថែមទាំងមានការកើនឡើងលើសដើម ធ្វើឲ្យពួកយើងខកចិត្តយ៉ាងខ្លាំង និងអស់ជំនឿទុកចិត្តផងដែរ ទៅលើមន្រ្តីជំនាញ»។




ដោយឡែក ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវិញ បាននិយាយថា នៅក្នុងឃុំស្រុករបស់គាត់ គ្រាន់តែទឹកទើបនឹង ចូលបាតបឹង នឹងបាតអូរសោះ ឃើញថា ឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានគេ យកមកដាក់ពេញបឹង ព្រែក អូរ អស់ទៅហើយ ឧបករណ៍ទាំងនោះមានឈ្មោះថា÷ 



របាំងព្រួលកាច់ឡុក រាប់រយម៉ែត្រ ដែលគេដាក់បន្តកន្ទុយគ្នានៅពេលយប់ គឺក្រុមឆក់ចេញធ្វើសកម្មភាពព្រោងព្រាត ចំណែកជំនាញជលផលវិញមិនដែល ឃើញចុះបង្ក្រាបម្តងណាឡើយ ហាក់បីដូចជា ធ្វើប្រងើយៗយកតែប្រយោជន៍ប៉ុណ្ណោះ។


ប្រជាពលរដ្ឋបានសម្តែងការអស់សង្ឃឹមនិងអស់ជំនឿទុកចិត្តយ៉ាងខ្លាំង នៅសកម្មភាពរបស់ជលផល ដែលធ្វើម៉ាៗហៃអើទប់ជើងអង្គុយ ឲ្យតែនឹងខ្លួន ចំណែកសកម្មភាពទប់ស្កាត់បទល្មើសនេសាទមានតែទ្រឹស្តីការអនុវត្តគ្មានបើធ្វើដដែល បែបនេះ ក្តីខំទុកចិត្តរបស់ខេត្ត វាប្រែជាអសារបង់ជាក់ជាមិនខាន។





យ៉ាងណាក៏ដោយ បណ្តាញសារព័ត៌មានយើង មិនទាន់អាចសុំការ បំភ្លឺពីមន្រ្តីជំនាញបាននោះទេ។ រូបភាពមួយចំនួនដែលភ្នាក់ងារសារព័ត៌មានយើង ចុះទៅផ្តិតយក ដោយផ្ទាល់នោះ នឹងបង្ហាញជាភស្តុតាង ឃើញថា បទល្មើសនេសាទមានមានការកើនឡើងពិតមែន។



ប្រជាពលរដ្ឋសូមសុំណូមពរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងដែរជាគណ:កម្មាធិការប្រធានបង្ក្រាបធនធានធម្មជាតិនឹងនេសាទសូមឯកឧត្តមដាស់មន្ត្រីជំនាញផងបើពុំដូច្នោះទេអាចបាត់បង់មច្ឆាជាតិជាក់ជាមិនខានឡើង។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការរិះគន់ក្នុងន័យស្ថាបនាសូមអរគុណ៕ 

Powered by Blogger.