បុរសអនិកជនខ្មែរអាមេរិកដែលសម្លាប់រួចរត់ទៅប្រទេសថៃត្រូវបានចាប់ខ្លួន
ភ្នំពេញ ៖ជនសង្ស័យបុរសអនិកជនខ្មែរអាមេរិកក្រោយសម្លាប់ប្រពន្ធរបស់ខ្លួនរួចព្យាមរត់គេចត្រូវកម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនបុរសអនិកជនខ្មែរអាមេរិក ដែលសម្លាប់ប្រពន្ធកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ការចាប់ខ្លួននេះ ដោយមានការសហការជាមួយអាជ្ញាធរថៃ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈជនសង្ស័យកំពុងធ្វើដំណើរតាមតាក់ស៊ី ឆ្ពោះទៅទីក្រុងបាងកក។
បន្ទាប់ពីចាប់ខ្លួន អាជ្ញាធរថៃបានបញ្ជូនជនសង្ស័យត្រលប់មកអោយសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្លងលឹក-ប៉ោយប៉ែត។
ជនសង្ស័យជាប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកបច្ចុប្បន្នសមត្ថកិច្ចកំពង់ក៏សាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការផ្លូវច្បាប់៕







Post a Comment