គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ស្រាលត្រូវបាននគរបាលក្រុងប៉ោយប៉ែតដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យអង្អែក !!!
ក្រុងប៉ោយប៉ែត៖នាយប់ថ្ងៃសៅរ៍ ទី ២៥ ខែ គុម្ភៈ ឆ្នាំ២០២៣វេលាម៉ោង ០២នឹង៣០រំលងអាធ្រាត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកនិងម៉ូតូបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ស្រាលនៅចំណុចទីតាំងទល់មុខសណ្ឋាគារ ហួត ថាម ស្ថិតនៅក្នុង ភូមិបាលេលិយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីរកន្លែងកើតហេតុបានឲ្យដឹងថា៖ ម៉ូតូស្កុបពីពណ៌ ផ្ទៃមេឃ លាយ ស អត់ស្លាកលេខ បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច មកដល់ ទីតាំងកើតហេតុខាងលើ ក៏បានបុកជាមួយ ម៉ូតូពណ៌ត្រួយចេកអត់ស្លាកលេខ អត់ស្គាល់ម៉ាក់បើកបរដោយបុរសម្នាក់។
ទិសដៅពីលិចទៅកើត ក៏បានបទឆ្វេង ខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលឱ្យបុកគ្នាពេញកំហឹងតែម្ដង បណ្ដាលឱ្យបុរសម្នាក់បើកបរម៉ូតូពណ៌ត្រួយចេក រងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ក្រុងប៉ោយប៉ែត យករថយន្តដឹកជនរងគ្រោះទៅបន្ទីរពេទ្យបង្អែកដីថ្មី ជួយសង្គ្រោះ។
សូមបញ្ជាក់៖នៅពេលកើតហេតុក៏មានកងកម្លាំងនគរបាលផ្នែកចរាចរណ៍ក្រុងប៉ោយប៉ែតចុះធ្វើការវាស់វែងឱ្យភាគីទាំងសងខាងរួចហើយក៏នាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕










Post a Comment