មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនបណ្តាលឲ្យស្លា.ប់ជនជាតិចិន១ម្នាក់ របួស ធ្ងន់ស្រាលចំនួន៣នាក់
ខេត្តព្រះសីហនុ÷ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនបង្កឡើងដោយល្នួនឯងបើកធ្លាក់ផ្លូវបណ្តាលអោយស្លា.ប់ជនជាតិចិន១ម្នាក់នឹងរងរបួសធ្ងន់ស្រាល៣នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំនុច ឃុំស្ទឹងឆាវ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោង ៣រសៀល នាថ្ងៃអាទិត្យ ទី១៩ ខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ នៅក្នុងករណីគ្រោះថ្នាក់នោះដែររថយន្តបានក្រឡាប់ឡាន និងដាច់កង់ចេញពីតួរថយន្ត ទាំងកងមុខនឹងក្រោយ។
បើយោងតាមសមត្ថកិច្ច បានអោយដឹងថា រថយន្តម៉ាក LANDCRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX- 1188 បើកបរដោយឈ្មោះ TANG SHUMING ភេទប្រុស អាយុ ៥២ឆ្នាំ ជាជនជាតិចិន ទិសដៅពីភ្នំពេញ-ព្រះសីហនុ។ ក្នុងរថយន្ត មានអ្នករួមដំណើរ ៤នាក់ បុរស៣នាក់ ស្ត្រី១ម្នាក់ )៕







Post a Comment