ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕
#100DaysCountdown
#32ndSEAGames #SEAGames
#12thASEANParaGames #ASEANParaGames
#កម្ពុជា #Cambodia
ប្រសាសន៍សម្តេច ហ៊ុន សែនថ្ងៃទី២៥ខែមករាឆ្នាំ២០២៣គឺសល់១០០ថ្ងៃយើងរាប់ថយក្រោយ២៦សល់៩៩ថ្ងៃកម្ពុជាយើងរងចាំ៦០ឆ្នាំ ម៉្យាងដោយសភាពការណ៍ប្រទេសយើងមិនអំណោយ ម៉្យាងទៀតយើងមានអំណោយពីសន្តិភាព ក៏ប៉ុន្តែយើងអត់ហេដ្ឋារចនាសម្ព័ន្ធ ឥឡូវយើងមានឱកាសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតសុីហ្គេមដែរនឹងមានកីឡាករកីឡាការណីរាប់ពាន់នាក់អញ្ជើញស្នាក់នៅភ្នំពេញ យើងខិតខំធ្វើអោយបាននៅកិច្ចការងារនេះជាមួយនឹងការទទួលខុសត្រូវរបស់យើង មិនគ្រាន់តែជាបញ្ហាសម្រាប់ការឈ្នះមេដៃទេ ក៏ប៉ុន្តែធ្វើជាម្ចាស់ផ្ទះ ដោយមានការទទួលរផ្តល់នៅសុវត្តិភាពសម្រាប់កីឡាករកីឡារណី នឹងអ្នកដឹកនាំមកពីបណ្តាលប្រទេសនានាផ្តល់នៅការសប្បាយរីករាយសម្រាប់ពួកគេទាំងឡាយ
កីឡារស់ក្នុងសន្តិភាពដំណើរឆ្ពោះទៅសុីហ្គេម២០២៣៕


Post a Comment