លោក ជុង សុជាតិ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក មួង សុវណ្ណារិទ្ធ

ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ជុង សុជាតិ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ។


រួមមាន ៖ ថវិកា ចំនួន ១ ៨០០ ០០០(មួយលានប៉ែតសិបម៉ឺន) អង្ករ ចំនួន ១០០គីឡូក្រាម និងផ្លែឈើ ចំនួន ១កន្ត្រក ប្រគល់ជូនលោក មួង សុវណ្ណារិទ្ធ អ្នកសារព័ត៌មាន

 










និងជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានជំងឺធ្ងន់ធ្ងរ ទើបចេញពីមន្ទីរពេទ្យ បន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដើម្បីជួយសម្រួលដល់បន្ទុកក្នុងការព្យាបាលជំងឺ។

អត្ថបទ ៖ សេង បូលីន

រូបភាព ៖ ទឹម ស៊ីវឿន 

Powered by Blogger.