ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧មករា ២០២៣)របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត ឈុនបុរី ចន្ទបូរី ប្រទេសថៃ

នាថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ជា វ៉ាន់សឿន ប្រធានសាលាខាគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្ត ឈុនបូរី ចន្ទបូរី ប្រទេសថៃ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៣) ខេត្តឈុនបូរី ចន្ទបូរី ប្រទេសថៃដោយមានការអញ្ជើញ ចូលរួមពីក្រុមការងារ រួមទាំងបងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត ឈុនបូរី ចន្ទបូរី បានចូលរួមជានាក់ផងដែរ ។ 


ជាកិច្ចចាប់ផ្តើម លោកជំទាវ ជា វ៉ាន់សឿន ប្រធានសាលាខាគណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត ឈុនបូរី ចន្ទបូរី ប្រទេសថៃ បានថ្លែងអំណរគុណដល់គុណបំណាច់ មិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះប្រទេសជាតិ និងកសាងប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យ។ ថ្លែងក្នុងកម្មវិធីនោះដែរ លោកជំទាវ ក៏បានលើកឡើងចំណុចខ្លាំងទាំង៣ ដែលជាផ្នែកនៃការរីកចម្រើនរួមមាន៖












✍១) ការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល 

✍២) ការរួបរួមកម្លាំង និងសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងប្រទេស និងក្រៅប្រទេស  

✍៣) ការគ្រប់គ្រងធនធាន និង រចនាសម្ពន្ធច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ

ជ័យយោគណបក្សប្រជាជនកម្ពុជាដ៏រុងរឿង។ 

Powered by Blogger.