ប្រទេសកម្ពុជាឆ្នាំថ្មីបានប្រើ! គម្រោងធំ ២ មានតម្លៃសាងសង់សរុបជាង៤៥០លាន$នឹងសម្រេចរួចរាល់១០០%នៅឆ្នាំ២០២៣

 ១.ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។


.ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត វាលវែង អូរសោម រហូតដល់ខេត្ដកោះកុង ដែលមានប្រវែងសរុប ១៩៧.៣៣ គីឡូម៉ែត្រ បានសម្រេចការសាងសង់ជាង ៦០ ភាគរយហើយ។ 

ផ្លូវនេះមានអត្ថប្រយោជន៍ជាច្រើនដូចជាការធ្វើដំណើរ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត និងថវិកាដែលត្រូវចំណាយមានប្រមាណ ១៨៨ លានដុល្លារ៕

(ព័ត៌មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានី ខេត្ត)

Powered by Blogger.