ពិតជាមិនធម្មតារហ័សនាម(តាឈើស្អុយ)ដែលធ្វើសិប្បកម្មកែឆ្នឌអត់ច្បាប់ឈើប្រណិតនៅក្នុងដែនអប្សរា គ្មានអាជ្ញាធរណាស់ហ៊ានក្បែរឡើយ

ខេត្តព្រះវិហារ÷សិប្បកម្មកែឆ្នៃអត់ច្បាប់រាប់សិបឆ្នាំមួយកន្លែង ស្ថិតនៅចំនុចខាងជើងទីបញ្ជាការ៩៥ ក្នុងស្រុក ជាំសាន្ត ខេត្តព្រះវិហារ ដែលមានរហស្សនាម(តាឈើស្អុយ)គ្រប់ជំនាញពាក់ព័ន្ធមិនហ៊ានចុះពិនិត្យឡើយ។


បើតាមប្រភពបងប្អូនប្រជាពលរដ្ឋ បានឲអង្គភាពសារព័ត៌មានរបស់យើងខ្ញុំដឹងថា សព្វថ្ងៃកំពុងមានសិប្បកម្មអត់ច្បាប់មួយកន្លែងស្ថិតនៅក្បែរប្រាសាទព្រះវិហារកំពុងដំណើរការយ៉ាងរលូន សុទ្ធតែឈើប្រណិតតែមិនដែលឃើញជំនាញពាក់ព័ន្ធមកណែនាំឬបង្ក្រាបហើយ។





ជាក់ស្ដែងនៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ បងប្អូនសារព័ត៌មានរបស់យើងខ្ញុំបានទៅដល់ទីតាំងខាងលើពិតជាបានឃើញដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋរាយការណ៍មកពិតប្រាកដមែន ឃើញអ្នកនោះអង្គភាពសារព័ត៌មានរបស់យើងខ្ញុំបានរាយការណ៍ទៅលោក នួន សុខុម នាយខ័ណ្ឌរដ្ឋាព្រៃឈើតាមរយ:លេខទូរស័ព្ទ0884411045លោកបានប្រាប់ថានោះ ជាដែនសមត្ថកិច្ចរបស់មន្ត្រីអភិរក្ស ចំណែកលោក ជ័យ រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តក៏មិនខុសពីលោកនួនសុខុនដែរ។




រីឯលោក ម៉ែន សុជាតិ ប្រធានបរិស្ថានខេត្តព្រះវិហារ នៅពេលដែលបងប្អូនអ្នកសារព័ត៌មានបញ្ជូនតាមប្រព័ន្ធតេលេក្រាមបញ្ជាក់ពីទីតាំងសិប្បកម្មដែលអត់ច្បាប់ខាងលើលោកបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមវិញថាសូមអរគុណ។ទាំងនេះគួរបញ្ជាក់បានថាមន្ត្រីជំនាញសមត្ថកិច្ចហាក់បីដូចជាមិនបានដឹងអំពីប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលដែលលោកបានឲ្យរួមគ្នាដើម្បីបង្ក្រាបបទល្មើសដែលខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយឬ មួយព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនទើបអស់លោកមិនបានគិតអំពីបញ្ហាចូលរួមជាមួយប្រមុខរដ្ឋាភិបាល ដែលដាក់បទបញ្ជាយ៉ាងមើងម៉ាត់ទោះជាយ៉ាងណាបង្ក្រាបឲ្យខានដែលបាននូវបទល្មើសដែលខុសច្បាប់៕






Powered by Blogger.