ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភីផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ២៨០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ភ្នំពេញ ៖ក្នុងឆ្នាំសិក្សា២០២២-២០២៣ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ២៨០កន្លែង ថ្ងៃទី២៤វិច្ឆិការឆ្នាំ២០២២។
ក្នុងនោះថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ២៥០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ។
✍️ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី១ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ ។
✍️ចូលរៀនលើកទី១ នៅថ្ងៃទី៦ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ។
✍️ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ។





Post a Comment