កម្លាំងកងរាជអាវុធហត្ថចំនួន៤៥នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងទៅចូលរួម
កំពត ៖លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរងនិងជាសេនាធិការ តំណាងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
បានដឹកនាំកម្លាំងចំនួន៤៥នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងទៅចូលរួមធ្វើអនាម័យសំអាតបរិស្ថានតាមមាត់ព្រែក និងទីតាំងមួយចំនួនក្នុងខេត្តកំពត ដើម្បីអបអរសាទរក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦.៧.៨ ខែវិច្ឆិកា ឆ្នាំ២០២២នាពេលខាងមុខ។
នៅរូបសំណាកព្រះបាទអង្គឌួងមាត់ព្រែកកំពត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពុងកណ្ដាល ក្រុងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម នៃ គង់ អភិបាលរងខេត្តកំពត។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ស្នងការរងនគរបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាល ក្រុង-ស្រុកទាំងអស់ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕





















Post a Comment