មន្ត្រីខណ្ឌ៧មករាម្នាក់​ ត្រូវបានដកបញ្ឈរជេីង​ និងផ្អាកមិនផ្តល់ប្រាក់ខែ៦ខែ​ ក្រោយប្រេីហិង្សាលេីបុរសអ្នករេីសអេតចាយម្នាក់..!!!

ភ្នំពេញ៖​ករណីមន្ត្រីសាលាខណ្ឌ​ ៧មករា​ ម្នាក់​ ដែលបានប្រេីហិង្សាលើអ្នករើសអេតចាយ នៅថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​នោះ​ ត្រូវបានបញ្ឈរជើង​ និងផ្អាកមិនផ្ដល់ប្រាក់ខែចំនួន​ ៦ខែ ផងដែរ។ ក្នុងករណីនេះបានធ្វេីឡេីងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង​ ខណៈដែលខ្លួនជាមន្ត្រីមានអំណាច​ ហេីយទៅប្រេីហិង្សាលេីបុគ្គលតូចតាច​ និងគ្មានគំនិតក្នុងការនិយាយគ្នាដេីម្បីរកដំណោះស្រាយ​ក្នុងរឿងតូចតាច។ 


យោងតាមការឱ្យដឹងពីរដ្ឋបាលខណ្ឌ៧មករា បានឱ្យដឹងថា​ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង​ ១៥:៣០នាទី ក្រុមការងារចំនួន ៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។ 


ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧឃោសនសព្ទឱ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ។


រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយពេលនោះក្រុមការងារក៏បានព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរប្រមាថលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហិង្សារបន្តិចបន្ដួច។ 

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌ៧មករា​ បានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានោះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ 


ចំពោះមន្ត្រីដែលបានប្រព្រឹត្តកំហុស ឈ្មោះ​ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ និងដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល​ ៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

Powered by Blogger.