លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ដឹកនាំនាយរងប៉ុស្តិ៍ និងមន្ត្រីក្នុងប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅផ្សារសមាគមដីថ្មី!!!
ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ជិកា ឆ្នាំ២០២២នេះដោយមានការចង្អុលបង្ហាញនឹងណែនាំពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត។
ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ដោយលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត ដឹកនាំនាយរងប៉ុស្តិ៍ និងមន្ត្រីក្នុងប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ ចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅផ្សារសមាគមដីថ្មី ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែតក៏បានអំពាវនាវនឹងណែនាំ ដល់អាជីវករ លក់ដូរ នៅក្នុងផ្សារសមាគមដីថ្មី កុំដាក់លក់ដូរពាសពេញរញ៉េរញ៉ៃនៅលើផ្លូវសាធារណៈ ត្រូវដាក់លក់ដូរឲ្យមានរបៀបរៀបរយនិងបងប្អូនប្រជាពលរដ្ឋចូលផ្សារទិញម្ហូបត្រូវដាក់ម៉ូតូនិងរថយន្តឲ្យមានរបៀបរៀបរយចៀសវាងគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើងផងដែរ។
ជាចុងក្រោយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដូចជាអាជីវករលក់ដូរនៅក្នុងផ្សារសមាគមដីថ្មីដាក់លក់ដូរឲ្យមានរបៀបរៀបរយចាប់ពីថ្ងៃនេះតទៅកុំដាក់លក់ដូរពាសពេញរញ៉េរញ៉ៃលើដងផ្លូវសាធារណៈនឹងត្រូវអនុវត្តរតាមការណែនាំរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតនឹងរក្សាសណ្ដាប់ធ្នាប់សាធារណៈទាំងអស់គ្នា។

















Post a Comment