ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈកម្មការអន្តរក្រសួង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាលកោតសរសើរនៅភាពសហការល្អ

តាមផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅបានបង្ហោះសំណេរកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈកម្មការអន្តរក្រសួង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខាភិបាល បានសរសេរក្នុងប្រព័ន្ធតេឡេក្រាមថា “សូមអរគុណ ការសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាមួយនឹងការថ្លែងនូវការកោតសរសើរថែមទៀតផង”។


ពិតណាស់ ដោយសារមានការសហការល្អ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ទើបការប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ដំណើរការបានល្អ ដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ។






















ទាំងអស់នេះ ក៏ជាភាពបុិនប្រសប់ ឈ្លាសវៃរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការដឹកនាំ បញ្ជា មានផែនការកម្មវិធីការងារច្បាស់លាស់ គិតគូរអំពីការហូបឆ្អែក អនាម័យ ការស្នាក់នៅរបស់ទ័ព និងអប់រំនាយទាហាន នាយទាហានរង ឱ្យប្រកាន់ខ្ជាប់ខ្ជួននូវវិន័យ សីលធម៌ អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ វិជ្ជាជីវៈ ជំនាញនីមួយៗ។












































និយាយជារួម គឺកិច្ចប្រជុំនានាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ នៅភូមិសាស្ត្រខេត្តសៀមរាប រក្សាបានសន្តិសុខល្អ សណ្ដាប់ធ្នាប់រៀបរយ និងមានសុវត្ថិភាពចំពោះគណៈប្រតិភូជាតិ អន្តរជាតិទាំងមូលទាំងការអញ្ជើញមកដល់ និងការនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។

Powered by Blogger.