តើឈ្មួញរកសុីដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ឈ្មោះ ធា អាងខ្សែធំនៅខេត្តក្រចេះ អាចគិចផុតពីសំណាញ់ច្បាប់ដែរឬទេ.?

ខេត្តក្រចេះ៖ឈ្មួញរកសុីដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ឈ្មោះ ធា ជើងខ្លាំងប្រចាំ៣ស្រុក ត្រូវអស់លក្ខណ៍ជាប់អន្ទាក់មន្ត្រី កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយនឹងកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ស្ទាក់ឃាត់ចាប់បាននៅភូមិ ឈេីងើន ឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២២ ។



បើតាមប្រភពមួយចំនួនថាលោក ធា គឺជាប្អូនថ្លៃរបស់លោកអភិបាល ខេត្តក្រចេះ ទើបមានឥទ្ធិពលអាចធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ក្នុងការដឹកផលអនុផលដែលគ្មានច្បាប់អនុញ្ញាត ចេញពីខេត្តក្រចេះ ឆ្លងកាត់មកខេត្តកំពង់ចាមនិងយកទៅលក់នៅខេត្តនានាដោយរលូនរាប់សិបឆ្នាំមកហើយ ទើបតែពេលនេះត្រូវអស់លក្ខណ៍ជាប់អន្ទាក់របស់កងរាជអាវុធហត្ថទាំងពីរខេត្ត។


មហាជនរងចាំមើលថាតើឈ្មួញឈើឈ្មោះ ធា រូបនេះអាចគេចផុតពីសំណាញ់ច្បាប់ដែលបំផ្លាញធនធានធម្មជាតិដែលឬយ៉ាងណា?។




ទន្ទឹមនឹងពាក្យប្រជាពលរដ្ឋបានលើកឡើងខាងលើថាលោក ធា ជាប្អូនថ្លៃរបស់លោកអភិបាលខេត្តនោះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោកអភិបាលខេត្តក្រចេះបានទេដោយសារតែអង្គភាពរបស់យើងខ្ញុំគ្មានលេខទូរស័ព្ទរបស់លោកអភិបាល ហើយអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីលោកអភិបាលរៀងរាល់ម៉ោងធ្វើការដើម្បីស្រាយចម្ងល់របស់មហាជន។


បច្ចប្បន្នឡានដឹកឈេីទាំង២គ្រឿងរបស់ឈ្មួញ ឈ្មោះ ធា នោះត្រូវបានបញ្ជួនមករក្សាទុក្ខនៅមូលដ្ឌានកងរាជអាវុធហត្ថស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមនិតិពិធីច្បាប់ ។ហើយអង្គភាពយើងខ្ញុំចុះផ្សាយនូវរឿងរ៉ាវខាងលើគឺ ក្នុងន័យស្ថាបនាដោយគ្មានការគុំគួននិងចេតនាណាមួយធ្វើឲ្យខូចខាតនៅកិត្តិយសរបស់លោកអភិបាលខេត្តឡើយ៕

Powered by Blogger.