វត្ថុសិល្បៈបុរាណខ្មែរចំនួន ១០១វត្ថុ កំពុងដាក់តាំងពិព័រណ៍នៅសារមន្ទីរ The Natural History Museum of Utah ក្នុងទីក្រុង Salt Lake នៃរដ្ឋ Utah សហរដ្ឋអាមេរិក។ ពិព័រណ៍នេះមានចំណងជើងថា "Angkor - The Lost Empire of Cambodia” ដាក់តាំងបង្ហាញចាប់ពីថ្ងៃទី២២ តុលា ២០២២ រហូតដល់ថ្ងៃទី២៣ មេសា ២០២៣។

 #វត្ថុបុរាណខ្មែរ ចំនួន ៧៦វត្ថុត្រូវបានជ្រើសពីសមុច្ច័យរបស់សារមន្ទីរជាតិកម្ពុជា និង ២៥វត្ថុជ្រើសពីអភិរក្សដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។ 


#វត្ថុទាំងនោះធ្វើអំពីថ្ម សំរឹទ្ធ ដីដុត និងឈើ។ពិព័រណ៍នេះបង្ហាញអំពី រឿងរ៉ាវនៃ 

#អង្គរ ដែលទាក់ទងនឹងវិស្វកម្ម និងវប្បធម៌ដ៏មហស្ចារ្យនៅសម័យបុរាណ តាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ការរីកចម្រើន ការដួលរលំ និងរឿងរ៉ាវផ្សេងៗដែលយើងបានដឹង។



ក្នុងន័យនេះ ពិព័រណ៍នេះក៏ប្រាប់យើងពីរឿងរ៉ាវនៃវិទ្យាសាស្ត្រ ទាំងការវិវឌ្ឍន៍ និងទ្រង់ទ្រាយនៃចំណេះដឹង ដែលជួយយើងឲ្យស្វែងយល់កាន់តែច្បាស់ពីពិភពលោករបស់យើង។


ការប្រើប្រាស់ឧបករណ៍នៃបុរាណវិទ្យា តាំងពីការបកស្រាយសិលាចារឹក ការសិក្សាពីលើអាកាស និងការស្កែនឡាស៊ែរ ដើម្បីរុករកភាពប្រឈមនៃបរិស្ថាន ដែលអាចសម្រួចអនាគតកាល។


Powered by Blogger.