លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ផែនការងារនគរបាលចរាចរណ៍ ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ

 ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែនការងារនគរបាលចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យប់ថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនិង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍រនគរបាលដ្ឋបាលទាំង៥ ត្រូវទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុស្តិ៍នីមួយៗគ្រប់គ្រង។











លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ បើឃើញឬមានហេតុការណ៍ អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន ដែររស់នៅ សូមរាយការណ៍មកកាន់លេខប្រចាំបញ្ជាដូចខាងក្រោម
























☎️0977780164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបបានទាន់ពេល ៕
Powered by Blogger.