កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ
ភ្នំពេញ÷ជនសង្ស័យចំនួន១៤នាក់ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣នឹង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន១០នាក់បន្ថែមទៀត។ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ
ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ដែរមានឈ្មោះរាយនាម៖
👉១.ឈ្មោះ ផាន់ ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
👉២.ឈ្មោះ ភឿន ទេពផន ហៅ ផន ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
👉៣.ឈ្មោះ ចាន់ថា វុទ្ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
👉៤.ឈ្មោះ ពេជ្រ សាមែន ហៅ ពេជ្រ សំអេន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
👉៥.ឈ្មោះ សោម វឌ្ឍនៈ ហៅ ណាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧២ ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
👉៦.ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
👉៧.ឈ្មោះ ហាក់ ឆៃហេង ហៅ ហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
👉៨.ឈ្មោះ ផាត ដាវីត ហៅ វីត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
👉៩.ឈ្មោះ ឈួរ សឿម៉េង ហៅ សឺ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
👉១០.ឈ្មោះ រឿន វឌ្ឍពណ្ណរាយ ហៅ រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
👉១១.ឈ្មោះ មុំ សុវណ្ណារិទ្ធិ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
👉១២.ឈ្មោះ ពេជ្រ សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកណាហ្គាវើល ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
👉១៣.ឈ្មោះ ឌី ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
👉១៤.ឈ្មោះ ផល ផាត់យុទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
✍វត្ថុតាងដកហូត៖
✍.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BP-8395,
✍.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1HR-4190,
✍.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JM-3508,
✍.ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JL-2484,
✍.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JJ-3442,
✍.កាបូបលុយពណ៌ខ្មៅ ចំនួន០១
✍.កាំបិតប៉័ងតោ ចំនួន០១,
✍.ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង,
✍.ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង,
✍.ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង,
✍.កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់៕







Post a Comment