លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ បើទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ហ៊ានអនុវត្តន៍ ផ្ទុយពីផ្លូវច្បាប់ និងមានការចុះបង្ក្រាបភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោយពី ទទួលព័ត៌មាន តាម បណ្ដាញសង្គមព័ត៌មាន បានផ្សព្វផ្សាយ នូវទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) អំពីបញ្ហា បេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ខុសច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ។


លោកឧត្តមសេនីយ៍ទោ ក៏បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យ ចុះសាវជ្រាវជាបន្ទាន់ នូវបញ្ហាមួយនេះ ក្រោមពីទទួល បទបញ្ជាភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានចាត់ កម្លាំងនគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំង កាសុីណូ ខាងលើ ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។








បន្ទាប់ពី ចុះដល់ទៅទីតាំងការស៊ីណូ កម្លាំងនរគបាលនៃអធិការក្រុងប៉ោយប៉ែត បានធ្វើអប់រំ ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ដល់ ម្ចាស់ទីតាំង នូវបញ្ហា ខាងលើ បើសិនជាមានករណី ដូចនៅក្នុង បណ្ដាញសង្គមព័ត៌មានលើកឡើង ជាបន្តទៀត កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត និង អនុវត្តន៍ ទៅតាមផ្លូវច្បាប់ ៕

Powered by Blogger.