សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបងក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់អញ្ជើញចូលរួមពិធីបិទការប្រណាំងទូក ង ឆ្នាំ២០២២ នៅ

ខេត្តព្រៃវែង÷បើយោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រៃវែង កាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបិទការប្រណាំងទូក ង ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេ ចុងប៉ម ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវគារវកិច្ចគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២ នាឱកាសពេលនោះដែរ។







ឯកឧត្តម ស សុខា ក៏បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រណាំងទូកនៃខេត្តព្រៃវែងផងដែរជាមួយគ្នានោះ សម្ដេចក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្រដល់រដ្ឋបាលខេត្តព្រៃវែង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងដែលញាំងបរិយាកាសអធិកអធម និងសប្បាយរីករាយជូនប្រជាពលរដ្ឋ។








ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានរៀបចំការប្រណាំងទូក និងទទួលបានការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។

Powered by Blogger.