រថយន្តដឹកផលអនុផលគ្មានលិខិតអនុញ្ញាតត្រូវជាប់អន្ទាក់ មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀង

ខេត្តព្រះវិហារ÷រថយន្តដឹកផលអនុផលដោយគ្មានលិខិតអនុញ្ញាតត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុករវៀងបង្ក្រាបបានកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។


បើតាមការរៀបរាប់របស់លោកស៊ុំ ស៊ីវុត្ នាយផ្នែករដ្ឋបាលព្រៃឈើរវៀងថា ក្នុងការចុះបង្ក្រាបនោះដែរ ក្រុម ឈ្មួញប្រដាប់ដោយពូថៅដៃចង់ធ្វើការប៉ុនប៉ងមកលើកម្លាំងរដ្ឋបាលវិញ តែសំណាងល្អដោយសារកម្លាំងរដ្ឋបាលព្រៃឈើមានគ្នាច្រើនទើបក្រុមឈ្មួញទាំងនោះបានដកថយនឹងរត់គិចខ្លួន។

រថយន្តដែលដឹកផលអនុផលខាងលើជាប្រភេទ សុីណា ពណ៌ស គ្មានស្លាកលេខ ដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើខាងលើនេះ លោកបានតាមប្រមាញ់ជាយូរមកហើយ តែតាមមិនដែលទាន់នោះទេ ទើបតែនៅក្នុងថ្ងៃនេះ បានប្រទះឃើញនៅក្នុងឃុំរួសរាន់ ដែលកំពុងបើកនៅលើដងផ្លូវ កម្លាំងសមត្ថកិច្ចនៅពេលនោះ បានប្រដេញតាមចាប់តាំងពីម៉ោង ៤រសៀល រហូតមកដល់ម៉ោងជាង ៧យប់ ទើបចាប់បានរថយន្តខាងលើ។

លោក ស៊ុំ ស៊ីវុត្ថា បានបន្តថាក្រោយការបង្ក្រាប រថយន្តដែលដឹកផលអនុផលគ្មានច្បាប់អនុញ្ញាតនេះ ត្រូវបាននាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Powered by Blogger.