លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តគិរីរុក្ខារាមថ្មរមៀល

បន្ទាយមានជ័យ ៖ រសៀលនេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជាតំណាងឯកឧត្តម ស សុខា និងក្រុមការងារ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌទី៥ នៅវត្តគិរីរុក្ខារាមថ្មរមៀល ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ១៤ កញ្ញា ២០២២។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ និងលោកស្រី ព្រមទាំងក្រុមការងារ ក៏បាននាំយកបច្ច័យរបស់ឯកឧត្តម ស សុខា និងក្រុមគ្រួសារ ចំនួន ២៧ ៤៥៩ ០០០(ម្ភៃប្រាំពីរលានបួនសែនប្រាំម៉ឺនប្រាំបួនពាន់)រៀល សម្រាប់ចូលួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន ៣៨អង្គ ដែលក្នុង ១អង្គៗ រួមមាន ៖ 








ទឹកបរិសុទ្ធ ចំនួន ១កេស 

ទឹកក្រូច ចំនួន ១កេស 

ស្លាដក ចំនួន ១ ភេសជ្ជៈ 

ចំនួន ១កន្ត្រក 

និងបច្ច័យ ៤១ម៉ឺនរៀល 







ព្រមទាំងនំបញ្ចុក ចំនួន ១០០គីឡូក្រាម សម្រាប់រៀបចំជូនលោកតា លោកយាយ​ និងពុទ្ធបរិស័ទ ពិសារួមគ្នាផងដែរ៕

Powered by Blogger.