ប្រជាពលរដ្ឋមានការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរដែលបានដកហូតម៉ូតូពីហាងបញ្ចាំ
ភ្នំពេញ÷ប្រជាពលរដ្ឋដែលរងគ្រោះមានការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរដែលបានរហូតម៉ូតូពីហាងបញ្ចាំដោយទទួលផលចោរកម្ម។
បងប្អូនដែរបានបាត់ម៉ូតូកន្លងមក ពេលនេះម៉ូតូចំនួន ៣២២គ្រឿង ដែរប្រមូលបានពីទីតាំងហាងបញ្ចាំឃ្លាំងរំសេវ ដែរពាក់ព័ន្ធទទួលផលចោរកម្ម ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅ OCIC ខណ្ឌជ្រោយចង្វារ ដូចច្នេះបងប្អូនអាចទៅរកបានដោយផ្ចាប់ជាមួយនឹងឯកសារម៉ូតូ ។
សូមបញ្ជាក់ផងដែរថា ការចេញប្រតិបត្តិការរបស់សាលារាជធានីភ្នំពេញ ចុះបង្ក្រាបដករហូតម៉ូតូដែលទទួលផលចោលកម្ម ទាំងមានឯកសារទាំងមិនមានឯកសារ។
ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់ម៉ូតូកន្លងមកមានចិត្តរីករាយនឹងសំដែងការសប្បាយចិត្តយ៉ាងខ្លាំងនិងអបអរសាទរដល់អាជ្ញាធររាជធានីភ្នំពេញទាំងអស់។
បើតាមប្រភពបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបានលើកឡើងតៗគ្នាថាព្រោះតែមានហាងបញ្ចាំដែលទទួលផលចោលកម្មនេះហើយទើបបានជាកើតមាន ចោលលួច ចោលផ្លន់ គឺដោយសារតែមានហាងទទួលផលចោលកម្មនេះដូច្នេះហើយសូមសំណូមពរទៅដល់អាជ្ញាធរមានវិធានការក្តៅនិងដាក់ទោសទាន់ទៅលើម្ចាស់ហាងដែលទទួលផលចោលកម្ម ធ្វើឲ្យប្រជាពលរដ្ឋរងទុកជាច្រើនរយពាន់នាក់ ៕










Post a Comment