ពិធីបើកកម្មវិធីវោហារឆ្នើម បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ព្រឹកនេះរួមជាមួយភរិយា និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចូលរួមជាអធិបតីពិធីបើកកម្មវិធី “វោហារឆ្នើម បន្ទាយមានជ័យ” នៅសាលសាកលវិទ្យាល័យជាតិមានជ័យ។ 



កម្មវិធីវោហារឆ្នើម ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ឱកាសដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ចាប់ពីថ្នាក់ទី១០ ដល់ទី១២ បានបង្ហាញភាពក្លាហាន និងបញ្ចេញសមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ ដែលមានលក្ខណៈជាបុគ្គល និងជាក្រុម៕




Powered by Blogger.