កម្លាំងនគរបាលស្រុកសំរោងទង បានឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់នឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៨ នាក់

កំពង់ស្ពឺ÷អ្នកញៀនល្បែងសុីសងខុសច្បាប់ប្រុសស្រីចំនួន៨នាក់ត្រូវកម្លាំងនគរបាលស្រុកសំរោងទងឆ្មក់បង្ក្រាប។

ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក មុត ភន អភិបាលស្រុកសំរោងទង និង ដឹកនាំកម្លាំងបញ្ជាផ្ទាល់ពី លោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែងសុីសង (អាប៉ោង) មួយកន្លែងនៅចំណុចក្នុងព្រៃខាងលិចភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ឃាត់បានមនុស្សចំនួន០៨ នាក់ ស្រី៤នាក់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៣០ នាទី។




១/ឈ្មោះ ព្រុំ វិន ភេទប្រុស អាយុ ៦៣ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២/ឈ្មោះ ប៉ុម សារ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៣/ឈ្មោះ យឹម ខន ភេទប្រុស អាយុ៥១ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៤/ឈ្មោះ ម៉ុត ឈឿន ភេទប្រុស អាយុ៧៣ឆ្នាំ ភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ



៥/ឈ្មោះ ស៊ុំ ហឿន ភេទស្រី អាយុ៤០ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៦/ឈ្មោះ ខាន់ មួយ ភេទស្រី អាយុ៤២ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ 

៧/ឈ្មោះ តែម សុខឡេង ភេទស្រី អាយុ៣៧ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៨/ឈ្មោះ ចាន់ នី ភេទស្រី អាយុ៤០ឆ្នាំ ភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកព្រែកជីក ខេត្តកំពង់ចាម ។




ក្នុងកិច្ចប្រតិបត្តការណ៍ជំនាញបានដកហូតសម្ភារ: វត្ថុតាងរួមមាន: ១.មេអាប៉ោង ចំនួន ៨ គ្រាប់  

២.ចានបាញ់អាប៉ោង ចំនួន ១  

៣.គំរបផ្តិល ១  

៤.កម្រាលអាប៉ោង ១  

៥.ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាកអប់ប៉ូ លុយខ្មែរចំនួន៣៣២៨០០៛(សាមសិបបីមុឺនពីរពាន់ប្រាំបីរយរៀល) និងលុយដុល្លារ១០០$(មួយរយដុល្លារ) ។



បច្ចុប្បន្នអ្នកញៀនល្បែងទាំងអស់ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ 

ក្នុងដែរលោកស្នងការខេត្តបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ស្ពឺ សូមចាកឆ្ងាយពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីគ្រួសារ សហគមន៍ និង សង្គមជាតិរបស់យើងទាំងអស់គ្នា ៕ 

Powered by Blogger.