សមត្ថកិច្ចខេត្តស្ទឹងត្រែងនាំខ្លួនជនសង្ស័យ២នាក់ធ្វើត្រាប់ករណីប្លន់យកម៉ូតូនឹងដាក់ខ្នោះហើយសម្លាប់តាមក្រោយ
ខេត្តស្ទឹងត្រែង÷សមត្ថកិច្ចបាននាំជនសង្ស័យ២នាក់ដែលបានប្លន់ម៉ូតូជនរងគ្រោះចាប់ដាក់ខ្នោះហើយសម្លាប់ ត្រូវបានគេប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះ កាលពីវេលាម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ នៅក្បែចំណុចបង្គោលសេវា០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័ ខេត្តស្ទឹងត្រែង។
គួររំលឹកផងដែរថា បុរសដែលស្លាប់នោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយដៃជាប់ខ្នោះដែលមានអាយុ១៩ឆ្នាំ មានពាក់អាវដៃវែងពណ៌ផ្ទៃមេឃ ស្លៀក់ខោពណ៌បៃតងខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បែសាកសពមានស្បែកជើងផ្ទាត់មួយគូរ។
លោកវរសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា ជនរងគ្រោះត្រូវគេប្លន់ម៉ូតូសម្លាប់នោះមានឈ្មោះ ថេន សុមិត្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជយ័។ចំណែកជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួន១.ឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។២.ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំងពីរនាក់រស់នៅភូមិរិទ្ធសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែងលោកស្នងការរងបានបញ្ជាក់ថា តាមការឲ្យដឹងពីសាច់ញាត្តិបានប្រាប់ថា ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញនោះទេ ទើបនៅល្ងាចថ្ងៃទី១៨ត្រូវបានគេប្រទះឃើញស្លាប់ទាំងដៃជាប់ខ្នោះនៅចំណុចខាងលើ។ចំណែកម៉ូតូកញ្ចាស់របស់ជនរងគ្រោះក៏បាត់មិនឃើញផងដែរ។
លោកស្នងការរងបានបញ្ជាក់ថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរយៈពេល៨ ថ្ងៃត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញានិងធ្វើការចាប់ឃាត់ខ្លួនយកមកឲ្យធ្វើត្រាប់ សកម្មភាពចាប់ជនរងគ្រោះដាក់ខ្នោះ ហើយយកដំបងវាយចំកញ្ចឹងកនិងក្បាលបណ្ដាលឲ្យផុងលានិងបាក់.ក។
ក្រោយធ្វើត្រាប់ក្នុងសកម្មភាពដាក់ខ្នោះនិងយកដំបងវាយប្លន់យកម៉ូតូជនរងគ្រោះរួចជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្តដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕











Post a Comment