បុរសម្នាក់ដែលបានស្រវឹងស្រាមិនបានប្រយ័ត្នធ្លាក់ពីលើទូកលង់ទឹកបណ្តាលអោយ!!!!

បន្ទាយមានជ័យ÷បុរសម្នាក់ដែលបានស្រវឹងស្រាមិនបានប្រយ័ត្នធ្លាក់ពីលើទូកចូលទឹកបណ្តាលអោយលង់ស្លាប់ ត្រូវបានសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណរាវរកឃើញហើយ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។


សពជនរងគ្រោះមានឈ្មោះ ប្រុញ ភក្តី ភេទប្រុស អាយុ ៣៦ ឆ្នាំ មូលហេតុនៃការលង់ទឹកនេះត្រូវបានឲ្យដឹងថា គឺដោយសារបុរសរងគ្រោះពិសាស្រាស្រវឹង ហើយចុះទូកលើកមងយកត្រី មិនប្រយ័ត្នក៏ធ្លាក់ពីលើទូកស្លាប់បាត់បង់ជីវិតតែម្តង។


ប្រតិបត្តិចុះរាវរកនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ ដឹកនាំ កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងសិរីសោភ័ណ តាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្រោយរាវរកសាកសពបានឃើញហើយ កម្លាំងសមត្ថកិច្ចចំរុះក្រុងសិរីសោភ័ណក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Powered by Blogger.