កាសុីណូអត់ច្បាប់មួយកន្លែងត្រូវបាននគរបាលក្រសួងមហាផ្ទៃចុះបង្រ្កាបនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់​

 ភ្នំពេញ​៖​កាសុីណូអត់ច្បាប់ ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាប ដែលមានទីតាំងស្ថិតនៅក្នុងបុរីញូថោន​ ផ្លូវ១១៣​ ភូមិទួលព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ នឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់​។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ អស់រយះពេលជិតមួយខែទៅហេីយ តែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេរហូតមកដល់រសៀលថ្ងៃទី៩​ ខខែកញ្ញាឆ្នាំ២០២២ កម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់និងដកហូតទូហ្គេមចំនួន៤ បៀរ៣កេស ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។





បច្ចុប្បន្ន​ទីតាំងខាងលេីត្រូវបានបិតជាបណ្តោះអាសន្នចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនិតិវិធី៕






Powered by Blogger.